Zaman University

វគ្គសិក្សា ភាសាអង់គ្លេសសម្រាប់មនុស្ស គ្រប់វ័យ

ឱកាសដ៏វិសេសវិសាលពី សាកល​វិទ្យាល័យហ្សាម៉ាន់!

សាកល​វិទ្យា​ល័យ ហ្សាម៉ាន់ ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ ៥០% លើ​វគ្គ សិក្សា​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង ពេល​ល្ងាច​សម្រាប់​សិស្សា​នុសិស្ស ដែល​ធ្វើការ​ចុះឈ្មោះ​ចូល​រៀន មុន​ថ្ងៃ​ទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១២ ។ តម្លៃ​សិក្សា​ត្រឹមតែ ៤៦​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ខែ​បន្ទាប់ ពី​ការ​​បញ្ចុះ​តម្លៃរួច។
មជ្ឈមណ្ឌល​ CCE (Centre for Continuing Education) នៃសាកលវិទ្យាល័យ ហ្សាម៉ាន់ ផ្តល់ជូនវគ្គសិក្សាភាសាអង់គ្លេស ទូទៅ​សម្រាប់មនុស្សគ្រប់វ័យ ដែលមានបំណងចង់បង្កើន កម្រិតសិក្សាយល់ដឹងផ្នែក ភាសាអង់គ្លេស​ ដោយ​សិក្សា​ជាមួយ​សាស្រ្តាចារ្យ ដែលមានសញ្ញាបត្រគរុកោសល្យ​ច្បាស់លាស់ និងមានបទពិសោធន៍​ ក្នុងការបង្រៀន​ ភាសាអង់គ្លេស ។ សិស្សអាចបង្កើន សមត្ថភាពភាសា របស់ខ្លួន តាមរយៈការសិក្សានិងសន្ទនាជាមួយ លោក​គ្រូ​អ្នក​គ្រូ​រយៈ​ពេល ៣​ថ្ងៃ​ក្នុង​មួយ​សបា្តហ៍ ឬ​សរុប​៤៦​ម៉ោង​សម្រាប់​កម្រិត​និមួយ​ៗ ។
សម្រាប់សិស្សដែល បានចុះឈ្មោះរួច សូមមកកាន់សាកលវិទ្យាល័យ ហ្សាម៉ាន់ ឱ្យបានមុនថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១២ ដើម្បីធ្វើការប្រឡងតេស្ត សមត្ថភាពយល់ដឹងភាសា អង់គ្លេស​ទៅ តាម​កម្រិត​និមួយៗ ។ វគ្គសិក្សាថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១២។

ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបាននូវ ការបញ្ចុះពិសេស! សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ!

សាកលវិទ្យាល័យ ហ្សាម៉ាន់ មានសិទ្ធិក្នុងការបន្តឬមិន បន្តការបញ្ចុះតម្លៃសិក្សា សម្រាប់វគ្គសិក្សាបន្ទាប់ទៀត។ សិស្ស​ទាំង​អស់​ត្រូវ​ធ្វើការ​បង់​ថ្លៃ សិក្សាទៅតាមត្រីមាស (កម្រិតសិក្សា) ដែលកម្រិតសិក្សានិមួយៗ​ មាន​រយៈពេល ២​ខែ​កន្លះ​ហើយ​វគ្គ​និមួយ​ៗ​មាន​តម្លៃ​ត្រឹម​តែ ១១៥​ដុល្លារ​ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ សាកលវិទ្យាល័យ ហ្សាម៉ាន់ តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៩៦ ១១១